បាត់ដំបង៖រសៀលថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. មន្ទីរវិស័យ ក្នុងខេត្តបាត់ដំបង នៅមជ្ឈមណ្ឌល សុភមង្គល ក្នុងក្រុងបាត់ដំបង។
ជាមួយគ្នានេះ ស.ស.យ.ក. ខេត្តបាត់ដំបង ក៏បានរៀបចំពិធីសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនលោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ន ដោយឥតគិតថ្លៃ ដល់សិស្សានុសិស្ស ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ ក្នុងខេត្តបាត់ដំបង ផងដែរ៕
0 Comments:
Post a Comment